មេដឹកនាំកូឡុំប៊ី ហៅត្រាំ មកពិនិត្យការចាត់វិធានការប្រឆាំងគ្រឿង​ញៀន​ផ្ទាល់ បើមិនទុកចិត្ត

ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បាននិយាយថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកនឹងត្រូវបានកត់ត្រាថាជាទង្វើនៃការឈ្លានពានដែលនាំទៅរកសង្គ្រាម។

លោក Petro បានសរសេរនៅលើ X ថា ការវាយប្រហារលើអធិបតេយ្យភាពរបស់យើងនឹងមានន័យថាជាការប្រកាសសង្គ្រាម។

ទន្ទឹមនោះ ប្រធានាធិបតីកូឡុំប៊ី បានព្រមានថា កុំបំផ្លាញទំនាក់ទំនងការទូតពីរសតវត្ស។ លោក ក៏បានអំពាវនាវឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសលោក ដើម្បីពិនិត្យ និងមើលពីរបៀបដែលប្រទេសលោក កំពុងអនុវត្តវិធានការច្បាប់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ផងដែរ។

កាលពីថ្ងៃទី ២ ខែធ្នូ លោក Trump បាននិយាយថា កងទ័ពអាមេរិក នឹងចាប់ផ្តើមវាយប្រហារគោលដៅដីគោកនៅអាមេរិកឡាទីន ក្នុងពេលឆាប់ៗនេះ ដែលជាប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment