​​គ្រូស្វាយរៀងថា Johor ជាក្រុមខ្លាំងមួយក្នុងតំបន់ ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ និង​គុណភាព​ច្រើន​  

លោក Matthew Mcconkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាន​និយាយក្នុងសន្និសីទសារព័ត៌មាន មុន​ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 ពូលB ថា Johor Darul Ta’zim FC គឺជាក្រុមខ្លាំងមួយក្នុងតំបន់ ពិសេសជម្រើស ១១នាក់ដំបូងរបស់ពួកគេ ដែលធ្វើឲ្យលោកពិបាកស្មាន ព្រោះជាក្រុមសម្បូរដោយកីឡាករមានគុណភាព ។ យ៉ាងណាលោករីករាយក្នុងការជួបប្រកួតជាមួយពួកគេ ដើម្បីបង្ហាញពីកម្រិតលេងរបស់ក្រុមតំណាងកម្ពុជា។

សូមជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុមខ្លាំង Johor Darul Ta’zim FC ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 ពូលB នាម៉ោង ៧យប់ថ្ងៃទី៤ ខែធ្នូស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Written by 

Related posts

Leave a Comment