ការចុះផ្សាយរបស់ CNN Brasil ដោយដកស្រង់ប្រភពថា ថ្នាក់ដឹកនាំប្រេស៊ីល មិនជឿថាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកលើប្រទេសវេណេស៊ុយអេឡា ដែលអាចធ្វើទៅបាននោះទេ ប៉ុន្តែក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយផងដែរ។

ប្រភពពីរដ្ឋបាលប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថា សេតវិមាន កំពុងបង្កើតបរិយាកាសនៃការគំរាមកំហែង និងភាពតានតឹងកើនឡើង ដើម្បីធ្វើឱ្យប្រទេសវេណេស៊ុយអេឡាមិនមានស្ថិរភាព។
រហូតមកដល់ពេលនេះ ប្រេស៊ីល បានរិះគន់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែខ្វះសម្ព័ន្ធមិត្តក្នុងតំបន់បន្ថែម ដើម្បីថ្កោលទោសរួមគ្នា និងស្វែងរកវិធានការសងសឹកលើប្រធានាធិបតីអាមេរិក លោក Donald Trump។
កាលពីខែវិច្ឆិកា លោក Lula បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យទប់ស្កាត់ជម្លោះការ៉ាប៊ីន៕

ដោយ៖ ពេជ្រ
