ថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុល សំអុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំចន្រ្ទា បានអញ្ជើញចូលរួម ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៥ ) នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្រ្ទា ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវជាក្រុមការងារចុះមូលដ្ឋាន, ព្រះសង្ឃ, លោក លោកស្រី មន្រ្តីរាជការថ្នាក់ស្រុក, ថ្នាក់ឃុំ ,ថ្នាក់ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ ២៩៩ អង្គនាក់ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អធិបតី បានផ្តល់ជូននូវថវិកា ដល់សិស្សានុសិស្ស ចំនួន ៦នាក់ ដែលបានប្រឡងសញ្ញាបត្រទុតិយភូមិ ជាប់និទ្ទេស A ក្នុងឆ្នាំសិស្សា ២០២៤-២០២៥ កន្លងទៅ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១,០០០,០០០ រៀល លោកគ្រូ ដឹកនាំសិស្ស ទាំង៦នាក់មកចូលរួម ទទួលបាន ថវិកា ២,០០០,០០០ រៀល ។







