វៀតណាម ព្រមានព្យុះត្រូពិចដែលកំពុងខិតជិតមកដល់ថ្មីមួយទៀត

ទីភ្នាក់ងារសារព័ត៌មានវៀតណាម រាយការណ៍នៅថ្ងៃចន្ទនេះថា ព្យុះត្រូពិច Koto កំពុងខិតជិតដល់ដែនទឹករបស់ប្រទេសវៀតណាម ដែលជំរុញឱ្យមានការព្រមានជាបន្ទាន់សម្រាប់ទូកនេសាទនៅក្នុងតំបន់។

គិតត្រឹមព្រឹកថ្ងៃចន្ទ ព្យុះនេះ បានបក់បោកក្នុងល្បឿនអតិបរមា ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិច ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយវិញបន្តិច នៅយប់ថ្ងៃពុធ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍អាកាសធាតុ និងជលសាស្ត្រ។

ព្យុះនេះ ត្រូវបានគេព្យាករណ៍ថានឹងបង្កលក្ខខណ្ឌគ្រោះថ្នាក់នៅក្នុងដែនទឹកនៃខេត្តកណ្តាលចាប់ពី Gia Lai ដល់ Khanh Hoa ជាមួយនឹងខ្យល់បក់ខ្លាំង និងរលករហូតដល់ ៥ ម៉ែត្រ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment