ណេតាន់យ៉ាហ៊ូ ស្នើឱ្យតុលាការលើកលែងទោសលោក ដើម្បីងាយស្រួលបំពេញកិច្ចការប្រទេសជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យបានស្នើសុំឱ្យប្រធានាធិបតីផ្តល់ការលើកលែងទោសដល់លោក ពីការចោទប្រកាន់ពីបទពុករលួយ ដោយស្វែងរកការបញ្ចប់ការកាត់ក្តីដ៏យូរអង្វែង ស្របពេលកិច្ចការប្រទេសជាតិកំពុងមមាញឹក។

ទោះជាយ៉ាងណាទង្វើនេះ បង្កឱ្យមានការថ្កោលទោសភ្លាមៗពីក្រុមប្រឆាំង ដែលថា ការលើកលែងទោសនឹងធ្វើឱ្យស្ថាប័នប្រជាធិបតេយ្យចុះខ្សោយ និងចោទថាលោក បំពាន ឬឈរលើនីតិរដ្ឋ។

លោក ណេតាន់យ៉ាហ៊ូ បានដាក់សំណើសុំការលើកលែងទោសទៅកាន់នាយកដ្ឋានច្បាប់នៃការិយាល័យប្រធានាធិបតី។ នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក ណេតាន់យ៉ាហ៊ូ គឺជានាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកំពុងកាន់តំណែងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ដែលរងការកាត់ទោស បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ រំលោភលើទំនុកចិត្ត និងទទួលយកសំណូកក្នុងករណី ៣ ផ្សេងគ្នា។ លោក ណេតាន់យ៉ាហ៊ូ បានបដិសេធការចោទប្រកាន់ទាំងនោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment