ត្រាំ ថាមិនដាក់កំហិតរុស្ស៊ី ចំពោះដំណោះស្រាយអ៊ុយក្រែនទេ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា លោក មិនស្វែងរកការកំណត់កាលបរិច្ឆេទ ឬការដាក់សម្ពាធណាមួយសម្រាប់រុស្ស៊ីទាក់ទងនឹងការដោះស្រាយជម្លោះអ៊ុយក្រែននោះទេ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានលើយន្តហោះបែបនេះ នៅពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីរដ្ឋផ្លរីដា។

លោក បានលើកឡើងថា លោក នឹងមិនកំណត់ថ្ងៃណាមួយ ហើយដាក់សម្ពាធលើរុស្ស៊ី ជុំវិញការស្វែងរកដំណោះស្រាយនៃវិបត្តិអ៊ុយក្រែនទេ។ លោក ចង់សំដៅថាជាការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា នៅពេលសង្គ្រាមយើងនឹងគិតពីដំណាក់កាលផ្សេងៗបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា លោក ត្រាំ សម្រេចមិនដាក់សម្ពាធ ឬកំណត់ថ្ងៃសម្រាប់ភាគីជម្លោះរុស្ស៊ី-អ៊ុយក្រែន ឱ្យឈានដល់ការបញ្ចប់សង្គ្រាមនោះទេ។ ផ្ទុយទៅវិញលោក ទុកពេលសម្រាប់ភាគីទាំង ២ ទទួលយកនូវលក្ខខណ្ឌសន្តិភាពដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដែលមានទាំង ២៨ ចំណុច៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment