កីឡាករ អ៊ុក សុវណ្ណ របស់វិសាខា បានឈ្នះពានរង្វាន់ជាកីឡាករល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ២០២៥/២៦។
មុនឈ្នះពាននេះកីឡាករ អ៊ុក សុវណ្ណ បានផ្ដួលមិត្តរួមជាតិដូចជា កីឡាករ ញាណ សុស៊ីដាន កីឡាករ ម៉ាត់ នូរុណ កីឡាករ យ៉ែម ដេវិត និងអ្នកចាំទី វិរៈ ដារ៉ា និងកីឡាករបរទេសជាច្រើនរូបទៀត៕

