សង្ស័យអំពើពុករលួយ និងការធ្វេសប្រហែស ពេលសង់អគារដែលនាំឱ្យឆាបឆេះដ៏សាហាវនៅហុងកុង

អគ្គីភ័យឆាបឆេះអគារដ៏សាហាវបំផុតមិនធ្លាប់មានអស់រយៈពេលជាច្រើនទសវត្សរ៍នៅហុងកុង កំពុងនាំឱ្យមានការចោទសួរសំណួរអំពីអំពើពុករលួយ និងការធ្វេសប្រហែសក្នុងការសាង​សង់​ និងជួសជុលអគារ។

អគ្គីភ័យដ៏ខ្លាំងក្លាមួយនេះ កើតឡើងនៅតំបន់ Wang Fuk ជាយក្រុងភាគខាងជើងរបស់ហុងកុង កាលពីរសៀលថ្ងៃពុធ ដោយអណ្តាតភ្លើងគ្របដណ្តប់លើអគារចំនួន ៧ ក្នុងចំណោមអគារសរុបចំនួន ៨ ។

អគារលំនៅដ្ឋានដែលរងការឆាបឆេះ ត្រូវបានគេដឹងថាមានអ្នករស់នៅប្រហែល ៤,៨០០ នាក់ ដោយមានការរអ៊ូ និងព្រួយបារម្ភពីសុវត្ថិភាព ជុំវិញសំណង់អគារតាំងពីមុនកើតហេតុ ១ឆ្នាំ មកម្ល៉េះ។

ប៉ូលិស កាលពីថ្ងៃពុធ បានចាប់ខ្លួនបុរស ៣ នាក់ ដែលមកពីក្រុមហ៊ុនសំណង់មួយដោយសង្ស័យពីបទមនុស្សឃាតដោយអចេតនា និងការធ្វេសប្រហែសធ្ងន់ធ្ងរ។ ឥឡូវនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។

ប៉ុន្មានថ្ងៃបន្ទាប់ អាជ្ញាធរបានចាប់ខ្លួនបុរស ៧ នាក់ និងស្ត្រីម្នាក់ រួមមានទាំងនាយកក្រុមហ៊ុនប្រឹក្សាយោបល់វិស្វកម្ម និងអ្នកគ្រប់គ្រងគម្រោងដែលត្រួតពិនិត្យការជួសជុលឡើងវិញ ក្នុងការស៊ើបអង្កេតអំពើពុករលួយ ផងដែរ។

ក្រុមហ៊ុន Prestige Construction & Engineering ត្រូវបានគេដឹងថា ជាអ្នកទទួលបន្ទុកសាងសង់អគារមួយនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment