នាវាដឹកប្រេង ២ គ្រឿង ផ្ទុះឆេះនៅសមុទ្រខ្មៅ ខណៈមួយគ្រឿងត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ

មន្ត្រីទួរគី បាននិយាយថា នាវាដឹកប្រេង ២ គ្រឿង រងការខូចខាតដោយផ្ទុះផ្នែកខាងមុខនៃនាវា នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃសុក្រ។

អគ្គនាយកដ្ឋានកិច្ចការសមុទ្រទួរគី បានឱ្យដឹងថា នាវា Kairos ដែលមានទង់ជាតិហ្គាំប៊ី ធ្វើដំណើរទៅកាន់កំពង់ផែ Novorossiysk របស់រុស្ស៊ី ហើយជួបឧបទ្ទវហេតុឆេះនៅចម្ងាយ ២៨ ម៉ាយសមុទ្រ (៥១ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រទួរគីដោយសារតែកត្តាមួយចំនួនដែលមិនបានបញ្ជាក់។

សមាជិកនាវិក ២៥ នាក់នៅលើនាវា ដែលភាគច្រើនជាជនជាតិចិន ត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រ។

វីដេអូដែលបានចេញផ្សាយដោយមន្ត្រី បង្ហាញថា នាវាត្រូវអណ្តាតភ្លើងលេបត្របាក់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនទួរគី លោក Abdulkadir Uraloglu បាននិយាយថា លាន់ស្នូរផ្ទុះលើនាវាភ្លាមៗ និងបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។

យោងតាមលោក បានបញ្ជាក់ថា ការវាយតម្លៃបឋម ការឆេះនេះ គឺខូចខាតតែផ្នែកខាងក្រៅប៉ុណ្ណោះ។

ដោយឡែក នាវាទី ២ គឺនាវាដឹកប្រេងដែលមានទង់ជាតិហ្គាំប៊ី ឈ្មោះ Virat បានរាយការណ៍ពីការវាយប្រហារមួយនៅចម្ងាយ ៣៥ ម៉ាយល៍សមុទ្រ (៦៥ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រទួរគី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា នាវាជូនដំណឹងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈនាវិក ២០នាក់ ត្រូវបានជួយសង្គ្រោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment