ប៉ូលិសហុងកុង ចាប់ខ្លួនមនុស្ស ៣នាក់ សង្ស័យពាក់ព័ន្ធករណីឆេះអគារដ៏សាហាវនៅ Tai Po

បុរស ៣ នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តអំពើមនុស្សឃាតក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះអគារលំនៅដ្ឋាននៅក្នុងតំបន់ Wang Fuk នៃទីក្រុង Tai Po កាលពីរសៀលថ្ងៃពុធ។ នេះបើយោងតាមកម្លាំងប៉ូលិសហុងកុង បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ។

ប៉ូលិស បាននិយាយថា អគ្គីភ័យនេះបណ្តាលឱ្យមនុស្ស ៤៤ នាក់ស្លាប់ និង ៤៥ នាក់ផ្សេងទៀតរងរបួស ខណៈ ២៧៩ នាក់បាត់ខ្លួន។

ការស៊ើបអង្កេតរបស់ប៉ូលីស បានបញ្ជាក់ថា វាំងនន ផ្ទាំងក្រណាត់ការពារទឹក និងក្រណាត់ប្លាស្ទិកដែលត្រូវបានប្រើប្រាស់នោលើអគារមិនស្របតាមស្តង់ដារគឺងាយនឹងឆាបឆេះ។ ប៉ូលិស ក៏បានរកឃើញផងដែរថាមានស្នោ បិទនៅតាមបង្អួចនៃអគារ និងរបស់របរសម្ភារៈងាយនឹងឆេះមួយចំនួនទៀត ដែលធ្វើឱ្យភ្លើងអាចរីករាលដាលលឿន។

ជនសង្ស័យទាំង ៣ នាក់ ត្រូវបានគេដឹងថាគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដែលទទួលខុសត្រូវក្នុងការដំឡើងសម្ភារៈនៃអគារនេះ។ ជនសង្ស័យ រួមមាននាយកក្រុមហ៊ុន ២ នាក់ និងអ្នកប្រឹក្សាយោបល់គម្រោងម្នាក់ ដែលការធ្វេសប្រហែសធ្ងន់ធ្ងររបស់ពួកគេត្រូវបានគេជឿថាជាដើមចមបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ដ៏សាហាវនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment