ស្លាប់ឡើងដល់ ៤៤ នាក់ ខណៈ ២៧៩នាក់បាត់ខ្លួន ក្នុងអគារដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅហុងកុង

មនុស្សចំនួន ៤៤ នាក់ស្លាប់ និង ២៧៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យដ៏សាហាវមួយបានបំផ្លាញអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងសង្កាត់ Tai Po នៃទីក្រុងហុងកុង។

ក្នុងចំណោមអ្នករងរបួសដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មានមនុស្ស ៤៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ។

អគ្គីភ័យនេះ ត្រូវបានឆាបឆេះ នៅម៉ោង ២ និង ៥១ នាទីរសៀលថ្ងៃពុធ ហើយអណ្ដាតភ្លើងបន្តរីករាលដាលយ៉ាងលឿន បង្កឱ្យឆេះក្នុងទំហំធំតែម្ដង។ គេសង្កេតឃើញផ្សែងដ៏ខ្មៅងងឹតយ៉ាងក្រាស់ ចេញមកពីតំបន់ Wang Fuk Court ដែលជាប្លុកមានអគារខ្ពស់ៗនៅហុងកុង។

ទោះជាយ៉ាងណា មូលហេតុចម្បងដែលនាំឱ្យអគ្គីភ័យឆាបឆេះឡើងគេនៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ខណៈអ្វីដែលធ្វើឱ្យឆេះលឿនបែបនេះ គេវាយតម្លៃថាមកពីសំណង់ និងសម្ភារៈនៃអគារគឺជារបស់សុទ្ធតែងាយនឹងឆេះ។

ទន្ទឹមនោះ លោកប្រធានាធិបតី Xi Jinping ក៏បានសម្តែងការចូលរួមរំលែកទុក្ខនៅក្នុងសេចក្តីថ្លែងការណ៍ ហើយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការខាតបង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment