នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban គ្រោងទៅទស្សនកិច្ចទីក្រុងមូស្គូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។

ជុំវិញដំណើរទស្សនកិច្ចខាងលើនេះ រដ្ឋបាលក្រុង Budapest នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយនៅឡើយទេ។
យោងតាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា វិមានក្រឹមឡាំង នឹងប្រកាសជាផ្លូវការអំពីទំនាក់ទំនងណាមួយដែលអាចកើតមានរវាងលោកពូទីន និងលោក Orban។
កិច្ចប្រជុំចុងក្រោយបំផុតរវាងមេដឹកនាំទាំង ២ បានកើតឡើងនៅទីក្រុងមូស្គូ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលដែលលោក Orban ក៏បានទៅទស្សនកិច្ចអ៊ុយក្រែន ចិន និងសហរដ្ឋអាមេរិកជាផ្នែកមួយនៃបេសកកម្មរក្សាសន្តិភាព៕

ដោយ៖ ពេជ្រ
