ពិភាក្សាការងារទប់ស្កាត់ បង្ក្រាបការរត់គេចពន្ធសាច់បង្កកនិងទំនិញខូចគុណភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ បង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

 ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ដែលធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលឬពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យវនិងមន្ត្រីជំនាញការពារអ្នកប្រើប្រាសកបប កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)នៃអគ្គនាយកដ្ឋានជំនាញនេះ ក្រសូងពាណិជ្ជកម្ម សាខាខេត្តបន្ទាយមានជ័យអោយដឹងថា:  កិច្ចប្រជុំផ្តោតលើការទប់ស្កាត់សាច់បង្កកគ្មានប្រភពច្បាស់លាស់  ទប់ស្កាត់បង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពផងដែរ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលឬពេទ្យសត្វខេត្តអោយដឹងថា: គោលបំណនៃកិច្ចប្រជុំនេះ គឺដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កកនិងការលក់សាច់បង្កកនៅតាមទីផ្សារគ្មានប្រភពច្បាស់លាស់ក្នុងភូមិសាស្ត្រក្នុងខេត្ត។

និងសំខាន់មួយទៀតដើម្បីចូលរួមជំរុញផលិតកម្មក្នុងស្រុក និងការពារសុខភាពរបស់បងប្អូនអ្នកបរិភោគនិងប្រើប្រាសត្រី សាច់បង្កកឬហៅថាសាច់ក្លាស្សេរយ:ពេលយូរៗ ៕

Written by 

Related posts

Leave a Comment