រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ១៧ឆ្នាំ យើងតែងតែឃើញបុរសម្នាក់ដែលឈរកាន់ទង់ជាតិប្រទេសកម្ពុជា គាំទ្រ U17 កម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តើគាត់ជាអ្នកណា?។
បុរសម្នាក់ដែលឈរកាន់ទង់ជាតិប្រទេសកម្ពុជា គាំទ្រ U17 កម្ពុជា នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន គាត់គឺជាឪពុករបស់កីឡាករ អីតុ សេតុ ដែលកូនប្រុសរបស់គាត់ទើបតែទទួលបានសញ្ជាតិខ្មែរ ហើយអាចលេងឱ្យក្រុមជម្រើសជាតិកម្ពុជា U17 បានជាលើកដំបូង ចំណែកឪពុករបស់កីឡាករ អីតុ សេតុ គឺគាត់ជាជនជាតិជប៉ុន ហើយគាត់បានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ៕

