ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យកោះហៅអង្គរក្សឯក​ជន​២​នាក់ជិះម៉ូតូកាងរថយន្តម្ចាស់ ហើយប្រើសម្ដីមិនសមរម្យដាក់ម្ចាស់រថ​យ​ន្តធ្វើដំណើរលើដងផ្លូវមកសួរនាំ

ភ្នំពេញ ៖ ឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកទ្បើងថា “ ខ្ញុំបាទបានឃើញរូបភាព និងសកម្មភាពបែបនេះពិតជាមិនអាចទទួលយកបានទេ ។ ខ្ញុំបានដាក់បទបញ្ជាឲ្យជំនាញកោះហៅមកសួរនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ(សូមកុំធ្វើទង្វើឲ្យមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ) ។ នេះបើយោងតាមផេកផ្លូវការរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ខណៈដែលលោកបញ្ជាឲ្យបុរស២នាក់ជិះម៉ូតូជាអង្គរក្សរបស់ម្ចាស់រថយន្តសេរីទំនើបឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕




Written by 

Related posts

Leave a Comment