FIFA ប្រកាសថាការចាប់ពូលព្រឹត្តិការណ៍ World Cup 2026 នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ នាទីក្រុងវ៉ាស៊ីនតោន

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានប្រកាសនៅថ្ងៃនេះថា ការចាប់ឆ្នោតវគ្គចែកពូលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងធ្វើឡើងនៅថ្ងៃទី0៥ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងកាលវិភាគប្រកួតដែលបានធ្វើបច្ចុប្បន្នភាពរួមទាំងពហុកីឡដ្ឋាន និងពេលវេលាចាប់ផ្តើមប្រកួត ដែលត្រូវចេញផ្សាយនៅថ្ងៃទី0៦ ខែដដែលនោះ ។

ការចាប់ពូលនេះដោយ ក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក គឺស្ថិតនៅក្នុងប្រអបទី១ រួមមាន អេស្ប៉ាញ អាហ្សង់ទីន បារាំង អង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ ហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ដែលសុទ្ធជាក្រុមខ្លាំងក្នុងប្រវត្តិសាស្ត្រការប្រកួត World Cup ។

​ប្រអបទី២ ក៏មានក្រុមក្រូអាត ម៉ារ៉ុក កូឡុំប៊ី អ៊ុយរូហ្គាយ ស្វីស ជប៉ុន សេណេហ្គាល់ អ៊ីរ៉ង់ កូរ៉េខាងត្បូង អេក្វាឌ័រ អូទ្រីស និងអូស្ត្រាលី។

ប្រអបទី៣ ក៏មានក្រុម ន័រវែស ប៉ាណាម៉ា អេហ្ស៊ីប អាល់ហ្សេរី ស្កុតឡែន ប៉ារ៉ាហ្គាយ ទុយនេស៊ី កូតឌីវ័រ អ៊ូសបេគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត និងអាហ្វ្រិកខាងត្បូង ដែលនេះសុទ្ធតែជាក្រុមទទួលបានកៅអីផ្លូវការចេញពីវគ្គជម្រុះតាមតំបន់ ខណៈនៅរង់ចាំ ៦ក្រុមទៀត ពីការលេងវគ្គជម្រុះតំបន់អឺរ៉ុប ៤ក្រុម និង ២ក្រុមចេញពីវគ្គ FIFA Play-Off ៕

Written by 

Related posts

Leave a Comment