យោងតាមការបង្ហោះនៅលើផេកផ្លូវការក្លិបព្រះខ័នរាជស្វាយរៀង ៥ម៉ោងមុននេះបានឲ្យដឹងថា បន្ទប់ VIP សម្រាប់ការប្រកួតរវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទល់នឹង Johor Darul Ta’zim FC ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2025/2026 (Group B) បានលក់អស់ហើយ ពោលគឺរយៈពេលត្រឹម៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រកួតដាក់លក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមជម្រាបថា ព្រះរាជខ័នស្វាយរៀង នឹងត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC ក្នុងពានរង្វាន់ Shopee Cup 2025/2026 (Group B) ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ | ពហុកីឡដ្ឋានជាតិ មរតកតេជោ | ម៉ោង ៧ យប់៕

