ហ្សេលេនស្គី គាំទ្រការធ្វើវិសោធនកម្មផែនការសន្តិភាព ២៨ ចំណុច

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសថា លោក ស្វាគមន៍ចំពោះការកែទម្រង់ដែលស្នើឡើងចំពោះផែនការសន្តិភាព ២៨ ចំណុចដ៏ចម្រូងចម្រាស សម្រាប់ការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន បានស្នើឱ្យមានការធ្វើវិសោធនកម្មនៃផែនការនេះ បន្ទាប់ពីបដិសេធចំណុចដែលខ្លួនមិនពេញចិត្ត។

នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ លោក Vitali Klitschko អភិបាលក្រុងគៀវ បានបញ្ជាក់ថា រលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារអគារអាផាតមិនមួយនៅក្នុងរដ្ឋធានី និងបំផ្លាញទីតាំងផ្គត់ផ្គង់អគ្គិសនី និងទឹក។

ទន្ទឹមនោះ ក្រសួងថាមពលអ៊ុយក្រែន ក៏បានបញ្ជាក់ពីការវាយប្រហារដ៏ធំសម្បើមលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសផងដែរ។

ក្រសួងខាងលើ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីថាមពលនឹងចាប់ផ្តើមវាយតម្លៃផលវិបាក និងការងារស្តារឡើងវិញភ្លាមៗនៅពេលដែលស្ថានភាពសន្តិសុខស្ងប់ស្ងាត់។

គួរបញ្ជាក់ថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដែលត្រូវបានរៀបចំឡើងដោយមន្ត្រីអាមេរិក និងរុស្ស៊ី កាលពីខែតុលា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងទីក្រុងគៀវ និងក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment