ផ្លូវបេតុងអាមេ ប្រវែង៣០៨ ម៉ែត្រ សាងសង់រួចរាល់ហើយក្នុងក្រុងបានលុង

ខេត្តរតនគិរី÷ គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ បានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងកម្រាស់ ០.១៥សង់ទីម៉ែត្រ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ ខែវិច្ចិកា បានឲ្យដឹងថា -លក្ខខណ្ឌរដ្ឋបាលក្រុងស្រុក និងមូនិធិឃុំសង្កាត់ មានលក្ខណ:ខុសគ្នា

-លក្ខខណ្ឌរបស់មូនិធិឃុំសង្កាត់ គឺមានក្នុងប្រព័ន្ធ

-លក្ខខណ្ឌក្រុងស្រុក គឺពុំមានក្នុងប្រព័ន្ធនោះទេ។

លោកស្រីបានបញ្ជាក់ទៀតថា ផ្លូវបេតុងមូនិធិអភិវឌ្ឈន៍របស់ក្រុង សម្រាប់ឆ្នាំ២០២៥នេះមាន៤ខ្សែ ស្តិតក្នុងសង្កាត់ទាំង៤ក្នុងក្រុងបានលុង ខេត្តរតនគិរី។

បើយោងតាមឯកសាររបស់គណ:កម្មាធិការអង្គភាព លទ្ធកម្មលេខ១៨៣/២៥ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការអញ្ចើញចូលរួមដេញថ្លៃការងារជួសជុលផ្លូវបេតុងអាមេ ២ខ្សែ រួមមាន:

ខ្សែទី១. ប្រវែង២១០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥សង់ទីម៉ែត្រ និងប្រឡាយបេតុងត្រង់មុខកាត់ចតុកោណព្នាយប្រវែង៤២០ម៉ែត្រនៅភូមិអូររមៀត សង្កាត់ឡាបានសៀកក្រុងបានលុង។ ខ្សែទី២. ប្រវែង៣០៨ម៉ែត្រ ទទឹង៦ម៉ែត្រកម្រាស់០.១៥សង់ទីម៉ែត្រ នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។

សាលាក្រុងបានលុង បានជូនដំណឹងដល់បណ្ដាក្រុមហ៊ុន សហគ្រាស គិតទាំងសហគ្រាសឯកត្តបុគ្គល ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា។

   សាលាក្រុងបានលុង បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុនសហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ។

ឯកសារដេញថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្មក្រុងបានលុង ដែលមានអាស្រ័យដ្ឋានភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥តទៅរៀងរាល់ម៉ោងធ្វើការ

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពផលិតកម្មយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៥:០០នាទីរសៀល។ការបើកសំណើរដេញថ្លៃ និងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាស្រ័យដ្ឋានខាងលើវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ក្រុមហ៊ុនសហគ្រាសដែលមានបំណងចូលរួមដេញថ្លៃសូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្មដើម្បីទិញឯកសារដេញថ្លៃ។និងសាកសួរព័ត៌មានដែលទាក់ទងនិងការដេញថ្លៃនេះ៕

Written by 

Related posts

Leave a Comment