អ៊ីស្រាអែល សម្លាប់មន្ត្រីជាន់ខ្ពស់ហេសបូឡា អំឡុងអនុវត្តន៍បទឈប់បាញ់

សមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមសកម្មប្រយុទ្ធហេសបូឡា ត្រូវបានកងកម្លាំងអ៊ីស្រាអែល សម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។

កងកម្លាំងអ៊ីស្រាអែល បានពិពណ៌នាថា លោក Haitham Ali al-Tabtabai ជាប្រធានបុគ្គលិករបស់ហេសបូឡា និងជាអតីតយុទ្ធជននៃក្រុមដែលធ្លាប់កាន់តំណែងជាន់ខ្ពស់ជាបន្តបន្ទាប់។

យោងតាមក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥នាក់ ត្រូវបានសម្លាប់ និង ២៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដែលសំដៅអគារផ្ទះល្វែងមួយកន្លែងនៅក្នុងស្រុក Dahieh ដែលមានប្រជាជនរស់នៅច្រើន។

ហេសបូឡា ក៏បានបញ្ជាក់ពីការស្លាប់របស់លោក Tabtabai ដោយបន្ថែមថា អ៊ីស្រាអែល រំលោភខ្សែបន្ទាត់ក្រហមក្នុងការអនុវត្តបទឈប់បាញ់។

ការវាយប្រហារនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែល បានបង្កើនយុទ្ធនាការវាយប្រហាររបស់ខ្លួនលើមនុស្ស និងគោលដៅដែលខ្លួននិយាយថាមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដែលជាក្រុមមូស្លីមស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដែលចូលជាធរមាន កាលពីខែវិច្ឆិកាក៏ដោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment