​កម្លាំងនគរបាលស្រុកកូនមុំនិងអាជ្ញាធរស្រុកចុះជួយច្រូតស្រូវរបស់វីរៈកងទ័ពនៅជួរមុខរួចរាល់ហើយ

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពរបស់កងកម្លាំងនគរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព រួមសហការជាមួយកម្លាំងយោធា រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានដែលបានរកម៉ាស៊ីនច្រូត​ ម៉ាស៊ីនបោក​ស្រូវ និងកម្លាំងយុវជន បានសម្រេចការច្រូតកាត់ប្រមូលផលរួចរាល់ជាស្ថាពរ លេីទំហ៊ំដីប្រមាណជាង២ហិកតា​ ដោយបានបោកបែនដោយម៉ាស៊ីន ច្រកស្រូវក្នុងការ៉ុងនិងបន្តជួយដឹកជញ្ជូនយកដល់គេហដ្ឋានបានរួចរាល់ហើយ ព្រមទាំងបានប្រគល់ថវិការមួយចំនួនជូនដល់ប្រពន្ធវរៈកងទ័ពជួរមុខ(កម្ពុជា-ថៃ)ដែលកំពង់ពរពោះកូនទីពីរក្នុងបន្ទុកគ្រួសារពុំទាន់សម្រាលទុកគ្រាន់ដោះស្រាយបញ្ហា និងសម្រាប់ប្រើប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខ។

សូមបញ្ជាក់ជូនថា​ ថវិកាទាំងនេះគឺជាថវិកាលោកឧត្តមសេនីយ៍ទោស្នងការផ្ទាល់​ រួមជាមួយថវិការសម្បុរសជនចូលរួមតាមរយៈលោកស្នងការរួមមានចំនួនប្រមាណ ៤លាន៦០ម៉ឺនរៀល និង៥០០$ ក្នុងនោះរួមមាន៖

១.លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព​ ១លានរៀល

២.លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ ៥០០$

៣.លោក ផែង វណ្ណះ ២លានរៀល

៤.លោក លី សុភា ប្រធានមន្ទីរសុរិយោដីខេត្ត ១លានរៀល

៥.លោក អភិបាលស្រុកកោះញែក ២០ម៉ឺនរៀល

៦.លោក លី សាមឌី ២០ម៉ឺនរៀល

៧.លោក ប៊ីជីវ័ន តារា ២០ម៉ឺនរៀល៕

Written by 

Related posts

Leave a Comment