ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់កម្មសិទ្ធនៅ ក្នុងភូមិ២ និងភូមិតារាងបាល់ មានចំនួន ២. ៥៤១ ប័ណ្ណ

បន្ទាយមានជ័យ៖ចាប់ ពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ត្រីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើពិធីចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ លើការចុះបញ្ជីដីធ្លី ពីលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិ២ និង ភូមិតារាងបាល់ស្ថិតនៅក្នុងបរិវេណវត្តមុន្នីសោភ័ណ្ឌស្វាយថ្មី ហៅវត្តតាហ៊ីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ពិធីនេះ មានការចូលរួម លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងសុរិយោដីខេត្ត មន្ត្រីសុរិយោដីខេត្ត អង្គភាពទាំងបី រដ្ឋបាលក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ត្រូវចេញវិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិ សរុបចំនួន ២.២០៥ ក្នុងនោះមាន១តូច ភូមិ២  សរុបចំនួន ១.៨៩៣ក្បាលដី ១-ក្បាលដីដែលត្រូវបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន មានចំនួន ១.៧០១ ក្បាលដី ក្នុងនោះមាន ដីលំនៅឋាន ដីកសិកម្ម- ដីវត្ត- សាលារៀន​​ ២ ក្បាលដីដែលមិនអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ១៩២ ក្បាលដី មានដីទំនាស់ ចំនួន ១២ ក្បាលដី ដីគ្មានទិន្នន័យ មានចំនួន ១៨០ ក្បាលដី  ២-ភូមិតារាងបាល់ មានសរុបចំនួន ៦៤៨ក្បាលដី ក្បាលដីដែលត្រូវបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ៥០៤ ក្បាលដី ដីលំនៅឋាន មានចំនួន ៥០២ ក្បាលដី ដីកសិកម្ម ក្បាលដីដែលមិនអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានចំនួន ១៤៤ ក្បាលដី ដីទំនាស់  ដីគ្មានទិន្នន័យ មានចំនួន ៦៣ ក្បាលដី។

លោកមាស ដារ៉ាបានមានប្រសាសន៍ក្នុងពិធីនោះថា៖ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៧៧ .៦៨០ ក្បាលដី និងបានចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៣០៥ .៩៥៩ ក្បាលដី ដោយឡែក ក្នុងក្រុងសិរីសោភ័ណមានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៥៨. ២៤៧ ក្បាលដី ដែលបានបញ្ចប់ការវាស់វែង ហើយបានចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុរួចចំនួន ៣៨. ២១៧ ក្បាលដី។

លោកមាស ដារ៉ាបានបន្តថា ៖ អំពីដំណាក់កាលនៃការចុះបញ្ជីដីធ្លី ផលប្រយោជន៍នប័ណ្ណកម្មសិទ្ធិ ការផ្លាស់ប្តូរ និងផ្ទេរសិទ្ធិនាពេលខាងមុខ អំពីដំណាក់កាលនៃការចុះបញ្ជីដីធ្លី និងនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល ហើយនេះគឺជាដំណាក់កាលចុងក្រោយ ដែលចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី ស្ថិតក្នុងភូមិ២ និងភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ។

សូមបញ្ជាក់ ចំពោះពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់កម្មសិទ្ធនៅ ភូមិ២ និងភូមិតារាងបាល់ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ទីតាំងស្ថិតនៅបរិវេណវត្តមុន្នីសោភ័ណ្ឌស្វាយថ្មី ហៅវត្តតាហុី ភូមិ២ សង្កាត់កំពង់ស្វាយ ផុតរយៈពេលកំណត់មន្ត្រីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។

លោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍បន្តថា ៖ប័ណ្ណកម្មសិទ្ធិនេះវាមានប្រយោជន៍ណាស់សំរាប់ម្ចាស់ដីធានានូវសិទ្ធិស្របច្បាប់ជាម្ចាស់កាន់ដីធ្លី និងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍន៍ដីនិងបើកអាជីវកម្មបាន។ ប័ណ្ណកម្មសិទ្ធិនេះអាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ដើម្បីពង្រីកមុខរបរឬអាជីវកម្មបន្ថែមទៀតបាន មានប័ណ្ណកម្មសិទ្ធិនេះក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះវាងាយស្រួលចំពោះការផ្ទេរអចលនវត្ថុដើម្បីធានានូវសិទ្ធិស្របច្បាប់រាល់ការផ្លាស់ប្ដូរនិងផ្ទេរសិទ្ធិ ត្រូវធ្វើការចុះបញ្ជីបន្តនៅការិយាល័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងភូមិបាល ស្រុក ក្រុងជាដើម៕

Written by 

Related posts

Leave a Comment