ខ្សែបម្រើស្លាប Antony របស់ក្លិបបិសាចក្រហម Manchester United បានផ្លាស់ទៅចូលរួមជាមួយ Real Betis របស់អេស្ប៉ាញជាលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២៤-២៥។
បើយោងតាមប្រភពពី Man Utd បានបង្ហើបថា ការផ្ទេរជាលក្ខណៈខ្ចីជើងនេះដែរ ក្រុមលេងនៅ La Liga គឺ Real Betis នឹងរ៉ាប់រងប្រាក់ខែរបស់ Antony ចំនួន ៨៤% ដែលបច្ចុប្បន្នកីឡាករប្រេស៊ីលរូបនេះមានប្រាក់ពលកម្មជាង ១០ម៉ឺនក្នុង ១សប្តាហ៍ ជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ២០២៧ នៅកីឡដ្ឋាន Old Trafford៕