ការប្រកួតដ៏ធំប្រចាំសប្ដាហ៍ទី១៩ នៃក្របខណ្ឌលីគកំពូលកម្ពុជា រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្លិបភ្នំពេញក្រោន បានបញ្ចប់ដោយលទ្ធផលស្វាយរៀង ឈ្នះ ៣-១ កាលពីម្សិលមិញនៅកីឡដ្ឋានខេត្តស្វាយរៀង។
ការប្រកួតនេះចំនួនអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានខេត្តស្វាយរៀងមានចំនួន ៣៨៥០នាក់ ខណៈដែលអាជ្ញាកណ្ដាលលោក អ៊ីវ ទីណា ចាយកាតដល់ទៅ ១១ សន្លឹក ពោលគឺ កាតក្រហម ២ សន្លឹកទៅកាន់ភ្នំពេញក្រោន កីឡាករ យ៉ើ មូស្លីម និងជំនួយការគ្រូបង្វឹក និងកាតលឿង ៩ សន្លឹកផង៕