Trump ស្នើ​ឱ្យ​ផ្លាស់​ទី​លំនៅ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ ចេញ​ពី​តំបន់ Gaza 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានស្នើឱ្យមានការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសជិតខាងដូចជាអេហ្ស៊ីប និងហ្ស៊កដានី ដែលជាសំណើមិនធម្មតាមួយដែលត្រូវបានជំទាស់ដោយអតីតរដ្ឋបាលរបស់លោក Joe Biden ។

 ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការចាកចេញរបស់លោកពីទីក្រុង Los Angeles  លោកប្រធានាធិបតី Trump បាននិយាយថា លោកបានលើកឡើងពីបញ្ហានេះក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយសម្តេច Abdullah II នៃប្រទេសហ្ស៊កដានី ហើយគាត់អាចនឹងពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi នៅថ្ងៃអាទិត្យបន្ថែមទៀត។

 លោក Trump បានមានប្រសាសន៍ថា “ខ្ញុំបាននិយាយទៅកាន់ស្តេចហ្ស៊កដានីហើយ ថាខ្ញុំចង់ឱ្យអ្នកទទួលយកបន្ថែមទៀត នូវជនភៀសខ្លួនពីហ្កាហ្សា ពីព្រោះខ្ញុំកំពុងសម្លឹងមើលតំបន់ហ្គាហ្សាឥឡូវនេះ វានៅមានរឿងរញ៉េរញ៉ៃច្រើនណាស់ ហើយចាំបាច់ត្រូវរៀបចំទ្បើងវិញ។ដូច្នេះលោកចង់ឱ្យស្តេចហ្ស៊កដានីទទួលយកមនុស្សដែលជាជនភៀសខ្លួនប៉ាទ្បេស្ទីន។

លោក Trump បានបន្តទៀតថា “ខ្ញុំក៏ចង់ឱ្យអេហ្ស៊ីបទទួលយកមនុស្សដូចគ្នាផងដែរ។ លោកបញ្ជាក់ថា “ខ្ញុំកំពុងនិយាយជាមួយឧត្តមសេនីយ Al Sisi នៅថ្ងៃអាទិត្យលើបញ្ហានេះ ហើយលោកក៏មានជំនឿថា អេហ្ស៊ីបនឹងទទួលយកជនភៀសខ្លួនផងដែរ។ 

 លោក Trump ក៏បានបន្ថែមថា “អ្នករាល់គ្នាកំពុងតែនិយាយអំពីមនុស្សមួយលានកន្លះ ហើយយើងគ្រាន់តែសម្អាតរឿងទាំងអស់នោះចេញ”។ លោកបន្តថា “អ្នកដឹងទេ ក្នុងរយៈពេលជាច្រើនសតវត្សន៍មកនេះ វាមានជម្លោះជាច្រើន ហើយខ្ញុំមិនដឹងថា មានអ្វីកើតឡើងនោះទេនៅហ្កាហ្សា”។

 ដោយពណ៌នាហ្កាហ្សាថាជា “កន្លែងរងការកម្ទេច”នោះ លោកប្រធានាធិបតីអាមេរិកបាននិយាយថា “ស្ទើរតែអ្វីៗទាំងអស់ត្រូវបានកម្ទេច ហើយមនុស្សកំពុងស្លាប់នៅទីនោះ។ ដូច្នេះ ខ្ញុំចង់ចូលរួមជាមួយប្រទេសអារ៉ាប់មួយចំនួន ហើយសាងសង់លំនៅដ្ឋាននៅទីតាំងផ្សេងដែលពួកគេប្រហែលជាអាចរស់នៅបាន ហើយពួកគេរស់ដោយសន្តិភាពសម្រាប់ការផ្លាស់ប្តូរលំនៅដ្ឋាន។ លោក​បាន​បន្ថែម​ថា ​ការ​ផ្លាស់​ប្តូរ​នេះ «អាច​ជា​បណ្ដោះអាសន្ន ឬ​អាច​មាន​រយៈពេល​វែង។

គួររំលឹកថា រដ្ឋបាល Biden បានប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់អ្នកស្រុក Gaza នៅខាងក្រៅតំបន់ជុំវិញ ដោយបានតស៊ូមតិការវិលត្រឡប់របស់ Gazans ទៅកាន់ផ្ទះរបស់ពួកគេបន្ទាប់ពីមានសន្តិភាពដ៏មានសក្តានុពល និងដំណោះស្រាយរដ្ឋពីរ។

សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ​៤៧,០០០ ​នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង ១១១,០០០ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment