ព្រឹកនេះក្រុម​បាល់ទាត់ក្នុងសាលកម្ពុជា បន្តជួបនូវែលសេឡង់ ពាននៅចិន

ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ​​ នឹងបន្តជួប នូវែលសេឡង់ ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURN​AMENT​ វេលាម៉ោង ៩:៣០នាទីព្រឹក នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។

សម្រាប់ការប្រកួតបើកឆាកក្រុម​បាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់ឥណ្ឌូនេស៊ី ៥-១។ ចំណែកការប្រកួតចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបថា ការប្រកួតនេះមាន ៨ប្រទេសចូល​រួម​ប្រកួត​ប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា  ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី   មីយ៉ាន់ម៉ា   និង​នូវែលសេឡង់៕

Written by 

Related posts

Leave a Comment