នាល្ងាចថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនោះស្ថិតក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសារមន្ទីរជាតិ។
ពិធីខាងលើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូបផងដែរ៕