​រឿងឃាតកម្មគិតទុកជាមុន កូនដើមលើឪពុកចុង នៅស្រុកភ្នំព្រឹក បន្តទៅតុលាការកំពូល គ្រួសារជនរងគ្រោះសង្ឃឹមថា នឹងបានយុត្តិធម៌បន្តទៀត

បន្ទាយមានជ័យ ៖ករណីឃាតកម្មគិតទុកជាមុន ដែលឃាតកជាកូនដើមសម្លាប់ឪពុកចុង នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង កាលពីឆ្នាំ២០២៣ បានទៅដល់ដៃតុលាការកំពូលហើយ នាដើមឆ្នាំ២០២៥នេះ បន្ទាប់ពីជនជាប់ចោទនិងម្តាយបានប្តឹងសារទុក្ខ ។

ទោះជាយ៉ាងណាក៏ដោយ គ្រួសារជនរងគ្រោះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដដែលដល់គ្រួសារខ្លួន។ពោលគឺដូចកាលពីនៅសាលាដំបូងនិងសាលាឧទ្ធរណ៍នៅខេត្តបាត់ដំបងដែលបានសម្រេចផ្តន្ទារទោសដាក់គុក អស់មួយជីវិតលើកូនដើមជាឃាតក។   បើតាមកូនស្រីជនរងគ្រោះបានអោយសារព័ត៌មានដឹងនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ថា៖រឿងក្តីដែលកូនដើមឈ្មោះវណ្ណាវី វជ្ជន:ហៅដែន សម្លាប់ឪពុកចុងឈ្មោះហៃ សុភ័ក្ត្រដែលបានចិញ្ចឹមតាំងពីតូចនិងបានបញ្ជូនទៅរៀននៅប្រទេសអូស្ត្រាលីរហូតចេះដឹងមានសញ្ញាប័ត្រអនុបណ្ឌិត បែរជារមិលគុណ ហើយរៀបចំគម្រោង សម្លាប់ឪពុកខ្លួនដោយចាក់៩កាំបិតពីក្រោយមិនអោយតដៃបាននោះ ជាឃាតកម្មដ៏សាហាវព្រៃផ្សៃ។ ហើយបើសិនជាជនជាប់ចោទ មិនត្រូវបានផ្ទន្ទាទោសដាក់គុក១ជីវិតទេ វាពិតជាបង្កការភ័យខ្លាចតាមគម្រាមកំហែងស្មារតីនិងជីវិតខ្លួននិងក្រុមគ្រួសារទៀតជាមិនខាន។

ក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណសមត្ថកិច្ចនគរបាល ក៏ដូចជាតុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង ដែលបានចាប់ ហើយផ្តន្ទាទោសជនជាប់ចោទដាកគុកអស់មួយជីវិតនិងអោយសំណងជម្ងឺចិត្ត៦០០លាន ។

ទោះបីជាតុលាការទាំង២ថ្នាក់បានសម្រេចក្តីដូច្នេះក៏ដោយ ក៏រឿងមិនទាន់ចប់ឡើយ ដោយជនជាប់ចោទនិងម្តាយបានបន្តប្តឹងទៅតុលាការកំពូល ។ ពួកគេនៅតែចិញ្ចឹមចិត្តមិនទទួលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ។

រឿងហេតុនេះ គ្រួសារជនរងគ្រោះ សូមគោរពស្នើសុំឯកឧត្តមកើត រឹទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  ឯកឧត្តមជីវ កេង ប្រធានតុលាការកំពូល  លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមតុលាការកំពូលមេត្តាទទួលពិនិត្យនិងចាត់ការសំណុំរឿងនេះ ដោយផ្តល់យុត្តិធម៌ដូចមុនដដែល។ ព្រោះកន្លងមកបើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីកើត រឹទ្ធិ ធ្លាប់មានប្រសាសន៍ថា ៖ករណីឃាតកម្មដ៏សាហាវឃោរឃៅក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្នដែលប្រព្រឹត្តដោយឧក្រឹដ្ឋជន   តុលាការមិនត្រឹមតែកាត់ទោសដាក់ពន្ធនាគារជាអតិបរមាប៉ុណ្ណោះទេ ប៉ុន្តែត្រូវសងជម្ងឺចិត្តដល់គ្រួសារនៃជនរងគ្រោះដែលបាត់បង់ជីវិតយ៉ាងច្រើនផងដែរ។

សូមរំលឹកថា៖រឿងរាវឃាតកម្មកូនដើមសម្លាប់ឪពុកចុងនោះប្រព្រឹត្តកាលពីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាន រួចបញ្ជាុនទៅតុលាការ ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ ជាមួយគ្នានោះសាលាដំបូងខេត្តនិងសាលាឧទ្ធរណ៍ក៍បានជំនំជម្រះជាបន្តបន្ទាប់ សម្រេចផ្តន្ទាទោសឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំដាក់ពន្ធនាគារ ” អស់មួយជីវិត” ពីបទ”ឃាតកម្មគិតទុកជាមុន”.។ និងសងជម្ងឺចិត្តចំនួន៦០០លានរៀល ។

ក្នុងនោះក៏សូមបញ្ជក់ផងដែរបើតាមកាមរ៉ាសុវត្ថិភាពនៅមុនកើតហេតុ បានបង្ហាញអោយឃើញកាន់តែច្បាស់ថា ឃាតកម្មនេះ ពិតជាអំពើគិតទុកជាមុន ដោយជនជាប់ចោទបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធគម្រាមអាយុជីវិតជនរងគ្រោះ។

លុះដល់ថ្ងៃកើតហេតុ ជនជាប់ចោទបានជិះម៉ូតូពីក្រុងបាត់ដំបង ទៅដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹក ដោយទុកម៉ូតូក្រៅរបង រួចបិទគុបភ្លើង ដើម្បីផ្តាច់ចរន្តអគ្គីសនីនិងកាមរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗជាច្រើនកន្លែងដើម្បីមិនអោយតដៃបាន ។

បន្ទាប់ពីធ្វើសកម្មភាពសម្លាប់រួច  ភ្លើងអគ្គីសនីនិងកាមរ៉ាសុវត្ថិភាពបានដំណើរការឡើងវិញ ក៏បានឃើញរូបភាពពីកន្លែងកើតហេតុដែលជនរងគ្រោះស្លាប់មានកៅអីដួល  ស្លាកស្នាមឈាម ។

ឆ្លើយតបនឹងបទចោទប្រកាន់នេះ   ជនជាប់ចោទវណ្ណាវី វជ្ជន:ហៅដែននិងម្តាយគឺអ្នកស្រីថោង ណាវី  នៅក្នុងសវនាការកន្លងមក បានលើកឡើងបដិសេធនឹងបទប្រព្រឹត្ត ដោយនិយាយថា នោះជាជម្លោះរវាងខ្លួននិងជនរងគ្រោះ។ ហើយស្នើសុំការបន្ធូរបន្ថយទោសផងដែរ ៕

Written by 

Related posts

Leave a Comment