ក្រុមបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ បានប្រកួតស្មើជាមួយក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋានឡាយហ្វ ខេត្តព្រះសីហនុ នៅសប្តាហ៍ទី១៣ ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2024-25) កាលពីល្ងាចមិញ។
១គ្រាប់របស់ក្រុមម្ចាស់ផ្ទះឡាយហ្វ ខេត្តព្រះសីហនុ រកបានដោយកីឡាករ ទៀត គឺមហេង នៅនាទីទី២៤ ខណៈគ្រាប់បាល់របស់ក្រុមក្រសួងមហាផ្ទៃ រកបានដោយកីឡាករ អ៉ិន ឃិនដារ៉ូ នៅនាទីទី៥៦។ លទ្ធផលនេះធ្វើឲ្យក្រុមឡាយហ្វ និងក្រសួងមហាផ្ទៃ ១ពិន្ទុម្នាកបន្ថែមទៀតនៅសប្ដាហ៍ទី១៣នេះ៕