ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ នៅថ្ងៃសុក្រនេះពីវត្ដមានប៉េងប៉ោងចារកម្មចិន ចំនួន ៦ គ្រឿង ហោះមកជិតកោះនេះ ខណដែលទីក្រុងប៉េកាំង បន្តរក្សាសម្ពាធយោធាដើម្បីជំរុញការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

យោងតាមក្រសួងដដែល ប៉េងប៉ោងចំនួន ៦ ត្រូវបានគេប្រទះឃើញ នៅម៉ោង ៦ ព្រឹកថ្ងៃសុក្រនេះ អំឡុងការល្បាតជាប្រចាំដោយយោធាចិន នៅជុំវិញកោះនេះ ។
ទន្ទឹមនឹងប៉េងប៉ោងនោះ ក៏រួមមានយន្តហោះយោធាចិនចំនួន ៩ គ្រឿង, នាវាចម្បាំង ៦ គ្រឿង និងនាវាផ្លូវការចំនួន ២ ត្រូវបានគេប្រទះឃើញដូចគ្នា នៅជិតកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ប៉េងប៉ោងចារកម្មចិន ត្រូវបានគេប្រទះឃើញជាប្រចាំនៅលើផ្ទៃទឹកក្បែរកោះតៃវ៉ាន់ ប៉ុន្តែចំនួននៅថ្ងៃសុក្រនេះ គឺជាតួលេខខ្ពស់បំផុតមួយដែលត្រូវអាជ្ញាធរកត់ត្រាទុក៕

ដោយ៖ ពេជ្រ