ក្ដីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន ដោយអ៊ីស្រាអែល បើកផ្លូវសម្រាប់រថយន្ត​ដឹក​ជំនួយចូល​វិញហើយ

រថយន្តដឹកជំនួយមនុស្សធម៌ប្រមាណ ៨៩៧ គ្រឿង ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងសម្ភារៈចាំបាច់ ដោយសារតែការបិទផ្លូវច្រកដោយកងកម្លាំងអ៊ីស្រាអែល នៅផ្នែកខាងជើង។ នេះបើតាមសារព័ត៌មាន Al Jazeera បានរាយការណ៍។

របាយការណ៍ដដែលនេះ បានឲ្យដឹងថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បញ្ជាក់ថា រថយន្តជំនួយចំនួន ៨៩៧ គ្រឿងចូលដល់តំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ខណដែលជំនួយមនុស្សធម៌នៅតែបន្តកើនឡើងដល់តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមានការរឹតបន្តឹងជាច្រើនខែរបស់អ៊ីស្រាអែល ។

ទន្ទឹមនោះ OCHA បានព្រមាន កាលពី ២ សប្តាហ៍មុនថា វិបត្តិភាពអត់ឃ្លាននៅហ្គាហ្សាកាន់តែអាក្រក់ទៅៗ ដោយសារការរឹតត្បិតការចូលទៅកាន់តំបន់ ។

គួរបញ្ជាក់ថា ការបន្តការផ្គត់ផ្គង់មនុស្សធម៌ បានកើតឡើង បន្ទាប់ពីលោក Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា ប្រកាសកាលពីថ្ងៃទី ១៥ ខែមករា ពីការចុះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងប្រកាសបទឈប់បាញ់៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment