ក្រុម Real Madrid បានយកឈ្នះលើក្រុមម៉ិកស៊ិក Pachuca ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Fifa Intercontinental Cup ក្នុងប្រទេសកាតា ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីមួយរបស់ Kylian Mbappe នៅកីឡដ្ឋាន Lusail ដែលជាកន្លែងដែលរូបគេបានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពី ២ ឆ្នាំមុន និងគ្រាប់បាល់បន្ទាប់រកបានដោយកីឡាករ Rodrygo និង Vinicius Jr រកបាននៅតង់ទី២៕