Trump ប្រាប់មន្ត្រីជំនិតឲ្យដោះស្រាយជម្លោះអ៊ុយក្រែន តែ ១០០ ថ្ងៃបានហើយ

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យបេសកជនពិសេសរបស់លោក ប្រចាំប្រទេសអ៊ុយក្រែន លោក Keith Kellogg រៀបចំបញ្ចប់ជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ១០០ ថ្ងៃ។

យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា ការចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងមានការលំបាក ដែលផ្ទុយពីការសន្យារបស់លោក Trump នាពេលកន្លងទៅ។

របាយការណ៍កាសែតដដែល បានបន្ថែមថា លោក Trump ប្តេជ្ញាគ្រប់គ្រងការចរចាសន្តិភាពជាមួយលោក ពូទីន ដោយខ្លួនឯង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមករា លោក Trump បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក អាចបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់លោក ក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ៕

 ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment