អតីតអគ្គមេបញ្ជាការរងនៃអគ្គសេនាធិការអ៊ុយក្រែន លោក Igor Romanenko បានឲ្យដឹងពីការខ្វះខាតកម្លាំងទ័ព និងសមត្ថភាពក្នុងការបន្តកាន់កាប់ទីក្រុង Krasnoarmeisk នៅក្នុងតំបន់ Donetsk ។
អតីតមន្ត្រីយោធារូបនេះ បាននិយាយអំពីវិធានការដើម្បីទប់ទល់នឹងការរុលទៅមុខរបស់ទាហានរុស្ស៊ី ហើយថា យុទ្ធសាស្ត្រនេះគឺកងទ័ពអ៊ុយក្រែន ពិបាកនឹងបញ្ឈប់ ជាពិសេសដោយសារតែអវត្តមាននៃការចល័តដែលមានការរៀបចំយ៉ាងល្អថែមទៀត ។
លោក បានបន្ថែមថា នេះក៏ដោយសារតែស្ថានភាពដែលមានស្រាប់ជាមួយនឹងការផ្តល់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ដែលយើងពឹងផ្អែកយ៉ាងខ្លាំងលើជំនួយរបស់បស្ចិមប្រទេស ហើយម្យ៉ាងវិញទៀត បញ្ហានៃការចល័ត រួមទាំងការបញ្ជូន ការបណ្តុះបណ្តាលបុគ្គលិកយោធា ស្របតាមតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលមានភាពពិបាកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ៕
គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកហើយ ដោយសមរភូមិនៅតែក្ដៅគគុក ៕
ដោយ៖ ពេជ្រ