ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារនេះ បានបដិសេធការចោទប្រកាន់ដែលថាលោក បញ្ជាឱ្យកងទ័ពដកសមាជិកសភាចេញពីរដ្ឋសភា អំឡុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែមុន នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់លោក ក្នុងការកាត់ក្តីនៅតុលាការធម្មនុញ្ញ ។
ប្រធានតុលាការស្តីទី លោក Moon Hyung-bae ចោទសួរលោក Yoon ថាតើលោក បានបញ្ជាឱ្យមេបញ្ជាការយោធាបណ្ដេញសមាជិកសភា ដើម្បីបញ្ឈប់ពួកគេមិនឱ្យបោះឆ្នោតលើក្រឹត្យច្បាប់អាជ្ញាសឹកថ្ងៃទី ៣ ខែធ្នូ ឬទេ។
ទន្ទឹមនោះ លោក Yoon ឆ្លើយថាទេ ដោយបន្ថែមថា ការបោះឆ្នោតសភា មិនអាចមានអ្វីដែលអាចរារាំង ឬពន្យារពេលបាននោះទេ។
លោកប្រធានាធិបតីរូបនេះ ក៏បានបដិសេធថា លោក ផ្តល់កំណត់ចំណាំដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choi Sang-mok នៅថ្ងៃនៃច្បាប់អាជ្ញាសឹក ដើម្បីសុំឱ្យលោក រៀបចំថវិកាសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិបន្ទាន់ ផងដែរ ។
គួរបញ្ជាក់ថា លោក Yoon ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកដ៏មានសក្ដានុពល កាលពីពេលថ្មីៗនេះ ដែលបង្កឲ្យមានភាពចលាចល៕
ដោយ៖ ពេជ្រ