អ្នកនាំពាក្យក្រុមហាម៉ាស់នៅអ៊ីរ៉ង់ លោក Khalid Al Qadoumi បានប្រាប់ឲ្យដឹង នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ ពឹងផ្អែកលើការគាំទ្ររបស់រុស្ស៊ី សម្រាប់ការអនុលោមតាមអ៊ីស្រាអែល ជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការស្ដារឡើងវិញនូវតំបន់ជុំវិញ។
មន្ត្រីក្រុមហាម៉ាស់រូបនេះ បាននិយាយថា យើងចាត់ទុករុស្ស៊ី ជាប្រទេសសម្ព័ន្ធមិត្តមួយ ហើយអាចចាប់ដៃគូជាមួយប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សាស្ទ្រីបនាពេលអនាគតក្នុងការកសាងឡើងវិញនូវបរិបទ សម្ពាធការទូត និងនយោបាយលើអ៊ីស្រាអែល ដើម្បីឱ្យក្រុងយេរ៉ូសាឡឹមប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់ ។
លោក Al Qadoumi បានសង្កត់ធ្ងន់ថា យើងតែងតែចាត់ទុកតួនាទីរបស់រុស្ស៊ីជាវិជ្ជមាន មានប្រសិទ្ធភាព និងគាំទ្រក្នុងបញ្ហាប៉ាឡេស្ទីន ដែលអាចជួយក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិប៉ាឡេស្ទីន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមករា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា លោក Mohammed bin Abdulrahman Al Thani បានប្រកាសថា តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដូហា និងគែរ អ៊ីស្រាអែល-ក្រុមហាម៉ាស សម្រេចព្រមព្រៀងគ្នាលើការផ្លាស់ប្តូរចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងបទឈប់បាញ់នៅក្នុងឡោមព័ទ្ធ ៕
ដោយ៖ ពេជ្រ