អគ្គសេនាធិការរបស់អ៊ុយក្រែន បានរាយការណ៍ នៅថ្ងៃចន្ទនេះថា ស្ថានភាពនៅតាមជួរជួរមុខទាំងមូល បន្តតានតឹងសម្រាប់កងទ័ពក្រុងគៀវ ។
អគ្គសេនាធិការអ៊ុយក្រែន បានឲ្យដឹងថា ស្ថានភាពនៅផ្នែកខាងមុខនៅតែលំបាក ដោយបន្ថែមថា កងទ័ពរុស្ស៊ី មានប្រៀបជាងទាំងឧបករណ៍ និងបុគ្គលិក ។
មេបញ្ជាការជួរមុខរបស់អ៊ុយក្រែន កំពុងពណ៌នាអំពីស្ថានភាពជួរមុខថា មានភាពស្មុគស្មាញខ្លាំងនាពេលថ្មីៗនេះ។
ស្របពេលដែល អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Alexander Syrsky ក៏បានលើកឡើង នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកឧត្តមនាវីឯក Tony Radakin នាយសេនាធិការការពារជាតិចក្រភពអង់គ្លេស នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ថា ស្ថានការណ៍នៅតែមានភាពតានតឹងខ្លាំងនៅផ្នែកខាងមុខ ៕
ដោយ៖ ពេជ្រ