ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានដឹកនាំរដ្ឋបាលរបស់លោក ឱ្យរៀបចំការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន ក្នុងថ្ងៃដំបូង បន្ទាប់ពីចូលកាន់តំណែងផ្លូវការ នៅថ្ងៃទី ២០ ខែមករានេះ។
របាយការណ៍ពី CNN បានរាយការណ៍ថា លោក ត្រាំ បញ្ជាឱ្យរដ្ឋបាលរៀបចំការហៅទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី ពូទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីស្បថចូលកាន់តំណែង ។
គោលដៅមួយនៃការសន្ទនាគឺ ដើម្បីពិភាក្សាការប្រជុំដោយផ្ទាល់នៅប៉ុន្មានខែខាងមុខនេះ ដើម្បីព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ត្រាំ មិនបានគេចវេសចំពោះការលើកឡើងដែលថា ការដោះស្រាយបញ្ហាអ៊ុយក្រែន អាចចំណាយពេលលើសពី ២៤ ម៉ោង ផ្ទុយពីការសន្យារបស់លោកទេ ដោយលោក គ្រោងនឹងជួបពិភាក្សាជាមួយលោក ពូទីន អំពីវិបត្តិអ៊ុយក្រែន ក្នុងរយៈពេល ៦ ខែ បន្ទាប់ពីចូលកាន់តំណែង៕
ដោយ៖ ពេជ្រ