កាលពីថ្ងៃទី ១៩ ខែមករា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើសន្និសីទសារព័ត៌មាននៃ “កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥” ដើម្បីឧទ្ទេសនាមពីកម្មវិធី និងចំណុចលេចធ្លោនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ហើយប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះរបស់ពិធីករពិធីការរិនីនិងការរចនានៃឆាកសម្តែង។
លោកJiang Wenbo សមាជិកគណៈកម្មការកិច្ចការអ្នកនិពន្ធនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា CMG បានជំរុញយ៉ាងសកម្មនូវការច្នៃប្រឌិតដោយរួមបញ្ចូលនូវ”គំនិត+ សិល្បៈ + បច្ចេកវិទ្យា” ដើម្បីលើកកម្ពស់ឥតឈប់ឈរនូវគុណភាពរូបភាពនិងសំឡេងនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ បង្កើតជាកម្មវិធីសិល្បៈដ៏អស្ចារ្យមួយដែលប្រកបដោយគំនិតល្អៗ លក្ខណៈកម្សាន្ត និងបច្ចេកវិទ្យាជឿនលឿននៅយប់ថ្ងៃដាច់ឆ្នាំជូនចំពោះជនជាតិចិនជុំវិញពិភពលោក ដើម្បីកំដរទស្សនិកជនទាំងអស់គ្នាទទួលឆ្នាំម្សាញ់ ។
លោក Zhang Guofei អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលកម្មវិធីអក្សសាស្រ្តនិងសិល្បៈនៃ CMG បានថ្លែងថា ក្នុងនាមជាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃ CMGជាលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ កម្មវិធីឆ្នាំនេះបានរួមបញ្ចូលនូវធាតុផ្សំនៃបេតិកភណ្ឌវប្បធម៌អរូបីចិននិងវប្បធម៌នៃបុណ្យចូលឆ្នាំថ្មីចិន ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនលើពិភពលោក និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ៕