ក្រុមកីឡាកររបស់ក្លិប PSM Makassar ឥណ្ឌូណេស៊ី បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីត្រៀមខ្លួនប្រកួតជាមួយម្ចាស់ផ្ទះក្លិបព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ម៉ោង៧:៣០យប់ ផ្សាយផ្ទាល់ BTV ក្នុងពានរង្វាន់ Asean Club Championship។
សូមជម្រាបថា សម្រាប់ពានរង្វាន់ខាងលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ស្ថិតនៅពូល A ដោយឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ និងកំពុងឈរលេខ៤ក្នុងពូល៕