យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឲ្យថដឹងថា កីឡាករ Antony បានព្រមព្រៀងចាកចេញពីក្លឹប Man United ហើយ ខណៈដែលកីឡាកររូបនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការផ្ទេរទៅក្លឹបអេស្ប៉ាញ Real Betis ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
ប្រភពដដែលបន្តថា ខ្សែបម្រើស្លាបវ័យ ២៤ ឆ្នាំរូបនេះនឹងផ្ទេរទៅកាន់ក្លិប Real Betis ក្នុងកិច្ចសន្យាខ្ចីជើងដែលនឹងអាចឱ្យគាត់លេងឱ្យក្រុម La Liga រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ៕