លោក Borge Brende អគ្គនាយកវេទិកាសេដ្ឋកិច្ចពិភពលោក៖ ខ្ញុំមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសចិន

ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសនាពេលថ្មីៗកន្លងទៅនេះ លោក Borge Brende អគ្គនាយកវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងការសាកល្បងក្នុងរយៈពេលដ៏ខ្លីក៏ដោយ ក៏ប៉ុន្តែនិន្នាការដ៏ល្អប្រសើរក្នុងរយៈពេលវែងគឺមិនបានកែប្រែទេ “ខ្ញុំមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសចិន “

លោកBrende បានថ្លែងថា ប្រទេសចិនបានអនុម័តវិធានការជាបន្តបន្ទាប់ ដូចជាការរំញោចតម្រូវការក្នុងស្រុកជាដើម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហើយរដ្ឋាភិបាលមានឧបករណ៍គោលនយោបាយដ៏គ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

លោក Brende បានថ្លែងបន្តថា ប្រឈមមុខនឹងបញ្ហាប្រឈម ដូចជា “ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”និងគាំពារនិយមផ្នែកពាណិជ្ជកម្មជាដើម ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិននៅតែបង្ហាញពីភាពធន់ដដែល ។ លោកបានលើកឡើងថា “ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន” វានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ការសិក្សាស្រាវជ្រាវរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិសម្គាល់ឃើញថា “ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”ដែលមានសភាពធ្ងន់ធ្ងរ និងពន្ធគយខ្ពស់ប្រហែលអាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៧% ។ លោកបានអំពាវនាវឱ្យបណ្តាប្រទេសនានាពង្រឹងកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាពន្ធគយឱ្យបានត្រឹមត្រូវ និងជៀសវាង “ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនិងខ្សែសង្វាក់ផ្គត់ផ្គង់និងឧស្សាហកម្ម”៕

Written by 

Related posts

Leave a Comment