លោក Perez បន្តជាប់ឆ្នោតជាប្រធានក្លិប Real Madrid ៤ឆ្នាំទៅមុខទៀត ​

លោក Florentino Perez ត្រូវបានបោះឆ្នោតជាថ្មី ដើម្បីបន្តកាន់កាប់តំណែងប្រធានក្លិប Real Madrid ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត។ ​

​បុរសវ័យ៧៧ឆ្នាំរូបនេះពុំមានគូប្រជែងតំណែងធំនេះឡើយ ក្នុងរយៈពេល ១០ថ្ងៃនៃការដាក់ពាក្យ ពោលគឺចាប់តាំងពីដើមខែមករាមក។ នេះមានន័យថា លោក Perez ត្រូវបានផ្តល់សេចក្តីទុកចិត្តក្នុងការដឹកនាំ Real Madrid ជាលើកទី២ ​ដោយរលូន គិតចាប់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីលើកទី១ បានត្រឹមតែ ៦ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៦ ប៉ុណ្ណោះ។

គួរកត់ចំណាំថា លោក Florentino Perez ជាបុរសដ៏មានឥទ្ធិពលមួយរូបផ្នែកកីឡាបាល់ទាត់នៅប្រទេសអេស្ប៉ាញ និងបានកែប្រែ Real Madrid កាន់តែខ្លាំងឡើងដល់សព្វថៃ បូករួមទាំងនៅក្នុងសហព័ន្ធ ក៏ដូចជាអឺរ៉ុប និងបាល់ទាត់ពិភពលោកទៀតផង គិតចាប់តាំងពីលោកបានជាប់ឆ្នោតដំបូងក្នុងឆ្នាំ២០០០ មក៕

Written by 

Related posts

Leave a Comment