ត្រាំ ប្ដេជ្ញាសម្រេចលក្ខខណ្ឌជាក់លាក់មួយ រួចដាក់ជូនរុស្ស៊ី-អ៊ុយក្រែនពិចារណា

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកនឹងប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយស្តីពីជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ។

ប៉ុន្តែ លោក បានលើកឡើងថា ជំហាននេះក៏នឹងអាស្រ័យលើទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដូចគ្នា ក្នុងការទទួលយកលក្ខខណ្ឌ។

សម្រាប់សប្តាហ៍កន្លងមកនេះ លោក ត្រាំ បានជំរុញឱ្យមានជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Vladimir Zelensky ផងដែរ។

ទោះជាយ៉ាងណា លោក Putin បានជួបប្រជុំកំពូលជាមួយ លោក ត្រាំ រួចហើយនៅអាឡាស្កា កាលពីសប្តាហ៍មុន ដែលបញ្ចប់ទៅដោយត្រចះត្រចង់។ លោក​ ក៏បាន​ជំរុញ​ឲ្យ​ក្រុង​ម៉ូស្គូ និង​ក្រុង​គៀវ ចាប់​ផ្តើម​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​សន្តិភាព​យូរអង្វែង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើ លោក ត្រាំ បានលើកឡើងថា ខ្ញុំគិតថាក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ យើងនឹងរកបាននូវការដោះស្រាយដោយសន្តិវិធី។

ប្រធានាធិបតីអាមេរិករូបនេះ ធ្លាប់បានស្នើឱ្យមានកិច្ចប្រជុំកំពូល ៣ ផ្លូវ រវាងពូទីន និងហ្សេលេនស្គី ដោយបន្ថែមថា មេដឹកនាំអ៊ុយក្រែន ត្រូវតែបង្ហាញពីឆន្ទៈពិតប្រាកដ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment