វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ ២០២៤

ខេត្តបន្ទាយមានជ័យ៖ល្ងាច ថ្ងៃទី ៩ ខែ  ធ្នូ ឆ្នាំ ២០២៤នេះ ក្នុងភោជនីយដ្ឋាន ស្ទឹងសែន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ ២០២៤ រាល់បញ្ហា និងសំណូមព និងកង្វល់មានចំនួន២៥ ក្នុងនោះ មានការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារអភិវឌ្ឍមូលដ្ឋាន បញ្ហាថ្មីមាន២ គឺ ក្មេងទំនើងឡូឡានៅពេលយប់ បង្ករំខានដល់ប្រជាពលរដ្ឋ ពិធីនេះមានការចូលរួម លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត លោកហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត លោកហុឹល រ៉ាយ៉ាអភិបាលរងខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រដ្ឋបាលក្រុង ប្រធានមន្ទីរជុំវិញខេត្ត អង្គភាពទាំង៣ ខេត្តរដ្ឋបាល ឃុំ សង្កាត់ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ខ្លឹមសារនិងរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងរយៈពេល៩ខែ នៃឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ សមាជិកនៃអង្គវេទិការបានបញ្ចេញយោបល់ដែលបានលើកឡើងនូវបញ្ហា សំណូមពរនិងក្តីកង្វល់មួយចំនួនមាន ២៥បញ្ហា ក្នុងមានការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមការងារអភិវឌ្ឍមូលដ្ឋាន បញ្ហាថ្មីមាន២ ក្មេងទំនើងឡូឡានៅពេលយប់  និង ដើរលួចនៅពេលយប់ជាដើម។

លោក ស្រេងសុ ផល បានមានប្រសាសន៍ថា ៖គោលបំណងនៃវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យថ្ងៃនេះគឺដើម្បី ជម្រាបជូន ដល់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំភូមិ សហគមន៍ ប្រជាពលរដ្ឋ អំពីសកម្មភាពរបស់ក្រុមប្រឹក្សាក្នុងការបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋដោយអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ប្រកបដោយឆន្ទៈម្ចាស់ការនិងមនសិការប្រកបដោយ វីជ្ជាជីវៈព្រមទាំងធ្វើការឆ្លើយតបទៅនឹងតម្រូវការនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុង ក្រុងសិរីសោភ័ណ បន្ថែមដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ ពេញចិត្តជឿជាក់គាំទ្រលើការដឹកនាំរបស់រដ្ឋបាលដែនដីនិងរាជរដ្ឋាភិបាលទាំងមូលផងដែរ។

លោកស្រេង បន្តទៀតថា៖សមាជិកនៃអង្គវេទិការបានបញ្ចេញយោបល់ដែលបានលើកឡើងនូវបញ្ហា សំណូមពរនិងក្តីកង្វល់មួយចំនួនមាន ២៥បញ្ហា ក្នុងមានការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមការងារអភិវឌ្ឍមូលដ្ឋាន បញ្ហាថ្មីមាន២ គឺក្មេងទំនើងឡូឡានៅពេលយបើ  និង ដើរលួចនៅពេលយប់ ។

លោកលី សុវណ្ណារិទ្ធិ បានធ្វើការបកស្រាយបំភ្លឺអំពីបញ្ហានានាជូនអ្នកដែលបានចូលរួមក្នុងអង្គវេទិកា បង្ហាញលើកយកមកជម្រាបជូនដូចជា បញ្ហា ការចំលងចំបុត្រ អត្រានុកូលដ្ឋាន ប្រជាពលរដ្ឋមកបញ្ជាក់ច្រើនខ្វះក្រដាស់ចំលង ការចេញប្លង់រឹងមានការយុឺតយ៉ាវ ពន្លឿនការការចេញប្លង់ឲ្យ សត្វពាហនៈ គោ ក្របី ដើរពេញថ្នល់ បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ក្រុមហ៊ុនទឹក កខ្វក់ និងទឹកស្អាត កាយផ្លូវក្រឡុកមិនដាក់ផ្លាកសញ្ញាសំគាល់បណ្តាលឲ្យមានមនុស្សធ្លាក់ក្នុងរណ្តៅស្លាប់ ផួសជុលផ្លូវខូច និងធ្វើផ្លូវជាច្រើនខ្សែ ពិសេស បញ្ញា ក្មេងទំនើងឡូឡាពេលយប់ ដើរលួចនៅពេលយប់ និងអ្នកចិញ្ចឹមសត្វត្រចៀកកាំជាដើម។

ចំណែកក្មេងទំនើង ចូលចិត្តស្រែកឡូឡានៅពេលយប់ និងដើរលួចក្នុងភូមិនៅពេលយប់ មេភូមិទាំងអស់ត្រូវ ត្រូវតាមដានយកមកនែនាំនិងឲ្យម៉ែឪជួយប្រដៅ កុំឲ្យវាបង្កទៅជារឿងធំអាចជាប់គុកច្រវ៉ាក់បាន ៕

Written by 

Related posts

Leave a Comment