អ៊ីស្រាអែល​ ត្រូវដោះលែង​អ្នកទោស​ប៉ាឡេស្ទីនជាង ៧០០ នាក់ ក្នុង​លក្ខខណ្ឌដំបូង​នៃ​កិច្ចព្រមព្រៀង

ក្រសួងយុត្តិធម៌អ៊ីស្រាអែល បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុងយេរ៉ូសាឡឹម នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៧៣៥ នាក់ សម្រាប់ដំណាក់កាលដំបូងនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលយល់ព្រមជាមួយក្រុមហាម៉ាស។

កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ ដែលរួម​បញ្ចូល​ ៣ ដំណាក់​កាលសំខាន់ៗ ។ ដំណាក់កាលទី ១ នឹងមានរយៈពេល ៦ សប្តាហ៍ ក្នុងអំឡុងពេលដែលចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣ នាក់ ត្រូវដោះលែង។

សេចក្តីថ្លែងការណ៍របស់ក្រសួង ចេញផ្សាយភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តកិច្ចព្រមព្រៀងនេះ ដោយបើកផ្លូវសម្រាប់ការអនុវត្ត ចាប់ពីថ្ងៃអាទិត្យ។

ទន្ទឹមនោះ ក្រសួង​ ក៏បាន​បញ្ចេញ​ឈ្មោះ​អ្នក​ទោស​ទាំងអស់​ដែល​ត្រូវ​ដោះលែង លើក​លែង​តែ​អនីតិជន​ចំនួន ២៥​ នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ១៨​ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួង បានបញ្ជាក់ថា អ្នកទោសចំនួន ៩៥នាក់ គ្រោងនឹងដោះលែងនៅថ្ងៃអាទិត្យ ដែលក្នុងនោះមានស្ត្រីចំនួន ៧០នាក់ និងបុរស ២៥នាក់ផងដែរ។

គួរបញ្ជាក់ថា ចំណាប់ខ្មាំង​ជន​ស៊ីវិល​អ៊ីស្រាអែល​ ៣ នាក់​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដោះលែង​ នៅ​ថ្ងៃ​អាទិត្យ​ ក្នុង​ការ​ដោះដូរ​ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment