ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៖
១- តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាននិងបូពីមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។
២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៩អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាននិងបូពីមានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាននិងបូពីមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី៕