Amad Diallo ស៊ុត hat-trick ខណៈMan Utd យកឈ្នះ Southampton ៣-១

កីឡាករ Amad Diallo បានស៊ុត hat-trick  នៅចុងម៉ោងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលក្រុម Manchester United បានយកឈ្នះលើក្រុមភ្ញៀវ South​a​mpton ដោយលទ្ធផល ៣-១ ក្នុងសប្ដាហ៍ទី២១ នៃក្របខណ្ឌ ​Premier League នៅកីឡដ្ឋាន Old Trafford ។

សម្រាប់ការប្រកួតយប់មិញនេះក្រុមភ្ញៀវ South​a​mpton បាននាំមុខមុន​នៅនាទីទី៤៣ ដែលជាបាល់ភ្លាត់ស្នៀតចូលទីខ្លួនឯង​ដោយកីឡាករ M. Ugarte របស់ Man Utd ប៉ុន្តែកីឡាករ Amad Diallo បានស៊ុត៣គ្រាប់ផ្ទួនៗនៅនាទីទី៨២,៩០ និងនាទីទី៩០+៤។ ចប់ការប្រកួត Man Utd យកឈ្នះ South​a​mpton ៣-១។

​​លទ្ធផលនេះបានធ្វើឲ្យ Man Utd ឡើងមកឈរលេខ១២ ក្នុងតារាង Premier League ក្រោយឆ្លងកាត់២១ប្រកួតមាន២៦ពិន្ទុ ខណៈ South​a​mpton ឈរបាតតារាងមាន៦ពិន្ទុ ក្រោយឆ្លងកាត់២១ប្រកួត៕

Written by 

Related posts

Leave a Comment