ក្លិបកីឡាបាល់ទាត់បឹងកេតពិតជាសោកស្ដាយបន្ទាប់ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់ខាងឆ្វេងរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់ វឌ្ឍនាកា បានដាច់ ហេីយទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក បន្ទាប់ពីបានរងរបួសអំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ម្សិលមិញ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥។ក្លិបសូមជូនពរ វឌ្ឍនាកា ឆាប់បានជាសះស្បើយ៕
